ក្រោយឆ្លងកាត់ការប្រកួតអស់ចំនួន ៤សប្តាហ៍កន្លងទៅ ពេលនេះរកឃើញក្រុមខ្លាំងចំនួន២ ឡើងទៅវគ្គវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់យុវជនស្រុកល្វាឯម (កម្តៅសាច់ដុំ) ឆ្នាំ២០២៥ ។

ក្រុមបាល់ទាត់យុវជនឃ៉ំកោះរះ បានទម្លាក់ក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ដោយលទ្ធផល ពេញ៩០នាទី ១ទល់នឹង០ ខណៈក្រុមម្ចាស់ភូមិ យុវជនទឹកឃ្លាំង ដណ្តើមកៅអីពីក្រុមយុវជនឃ៉ំសំបួរ បន្ទាប់ពីយកឈ្នះដោយលទ្ធផលឈ្នះយ៉ាង ប្រផិតប្រផោយ ២-១ នៅទីលានវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ។
នេះជាក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ
ទី១ ក្រុមយុវជនឃ៉ំកោះរះ

ទី២ ក្រុមយុវជនឃ៉ំទឹកឃ្លាំង

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
- យុវជនឃុំទឹកឃ្លាំង ប៉ះ យុវជនឃុំកោះរះ
កម្មវិធីប្រកួតវគ្គយកចំណាត់ថ្នាក់លេខ៣៖
- យុវជនឃុំសំបួរ ប៉ះ វិទ្យាល័យ ទឹកឃ្លាំង
សមាភាពក្រុមចូលរួមប្រកួត

សូមជម្រាបថា ការប្រកួតពានរង្វាន់បាល់ទាត់ស្រុកល្វាឯម បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៧ ខែកញ្ញា គ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ មាន៨ក្រុមមកពីទូទាំងស្រុក មកចូលរួមប្រកួត ដោយការប្រកួតនេះបានបែងចែកជាពីរពូល ក្នុងមួយពូលមាន៤ក្រុម ជម្រុះយកក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៤ក្រុមចុងក្រោយបន្តប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ៕


រូបភាព៖ KOMA SOTH

