ព្រៃវែង ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវង ។



ការបិទផ្អាកចរាចរណ៍ជាបណ្តោះអាសន្នឆ្លងកាត់កំណាត់ផ្លូវខាងលើ ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាល ឱ្យប៉ះពាល់កំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់មានសភាពហូរច្រោះ និងកាត់ផ្តាច់ មិនអាចធ្វើចរាចរណ៍បាន ។


ដើម្បីធានា សុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ ទាំងស្រុង ជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
អត្ថបទ៖ តាតុងសែនជ័យ

