ជំនួប ៣គូ ៣ទីលានផ្សេងគ្នា នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ សប្តាហ៍ទី១១ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣:៣០នាទីរសៀលតទៅ។

កម្មវិធីប្រកួត៖
- មន្ទីរ អយក ខេត្តកំពត ប្រកួតជាមួយ សមាគមបាល់ទាត់ ខេត្តព្រះសីហនុ
- សមាគមកីឡាបាល់ទាត់ ខេត្តកណ្តាល ប្រកួតជាមួយ ក្លិបបាល់ទាត់ ភ្នំពេញហ្គាឡាក់ស៊ី
- ភ្នំដាមហានគរ ខេត្តតាកែវ ប្រកួតជាមួយ មន្ទីរ អយក ខេត្តកំពង់ស្ពឺ



ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។
ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
សូមរឭកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥ កន្លងទៅ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

