មួយរយៈចុងក្រោយនេះ មិនត្រឹមតែក្រុមយោធាថៃ នគរបាលថៃប៉ុណ្ណោះទេ ដែលបង្ហាញសកម្មភាពធ្វើទុក្ខបុកម្នេញ និងឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែពលរដ្ឋថៃដែលជាទ័ពជួរក្រោយឯណោះក៏មិនណយដែរ ពួកគេបានបញ្ចេញនូវសកម្មភាពដ៏គឃ្លើននិងបង្ហាញពីកម្សោយនៃចំណេះដឹង អវិជ្ជា និងគ្មានសីលធម៌ ដោយបានប្រព្រឹត្តិនូវអំពើដ៏សែនស្មោគគ្រោកដែលមនុស្សចេះដឹងប្រាកដជាមិនយកខ្លួនបៀតនោះឡើយ។

ពួកគេបានប្រើប្រាស់គ្រប់រូបភាពទាំងអស់ដែលបង្ហាញនូវការប្រមាថយ៉ាងចំហចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកនាំពាក្យស្ត្រីរបស់ក្រសួងការពារជាតិគឺលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។

គ្រប់កាយវិការ និងពាក្យសម្ដីទាំងអស់របស់ពួកគេបានបង្ហាញឱ្យពិភពលោក និងអន្តរជាតិកាន់តែស្គាល់ច្បាស់ពីក្រយ៉ៅ និងចរិតពិតរបស់ជនជាតិថៃ និងថ្នាក់ដឹកនាំថៃ ដែលមានតែឈ្មោះតែគ្មានអំណាច ធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពអាណាធិបតេយ្យ គ្មានមេ គ្មានបា ប្រដៅ ទាំងដែលថៃកន្លងមកធ្លាប់តែត្រូវបានពិភពលោកឱ្យតម្លៃ និងសរសើរថាជាប្រទេសស៊ីវិល័យ និងមានការអភិវឌ្ឍឈានមុខមួយនៅក្នុងតំបន់។

ទោះជាក្រុមពលរដ្ឋជ្រុលនិយមរបស់ថៃអស់ទាំងនោះ បានព្យាយាមបង្កសកម្មភាពប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាយ៉ាងណាក្ដី តែកម្ពុជានៅតែរក្សាបាននូវភាពនឹងនរម្ចាស់ការ និងច្រឡោតទៅតាមការព្យាយាមអុជអាលរបស់ថៃ បំណងចង់ឱ្យកិច្ចព្រមព្រៀងឈប់បាញ់មិនអាចអនុវត្តន៍បានដោយជោគជ័យនោះឡើយ។

ក្នុងនោះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មិនបានតបតចំពោះទង្វើដូចក្មេងលេងបាយឡុកបាយឡរបស់ប្រជាជនថៃនោះឡើយ ដោយលោកជំទាវគ្រាន់តែបង្ហោះសារខ្លី តែពោរពេញដោយខ្លឹមសារថា៖ «យើងលើកយកការពិតមកវែកញែក តែពួកគេតបមកវិញដោយភាពឆោតល្ងង់។ ទោះពួកគេស្រែកកុហកយ៉ាងណា យើងនឹងនៅតែឈរលើការពិតជានិច្ច។»

ជាមួយនឹងការបង្ហាញនូវឆន្ទៈដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំកម្ពុជាគ្រប់រូប ដើម្បីរក្សាឱ្យបានបទឈប់បាញ់ យើងមានទំនុកចិត្តយ៉ាងមុតមាំថា កម្ពុជា កំពុងព្យាយាមអត់ធ្មត់ ហើយគោរពតាមច្បាប់អន្តរជាតិ ហើយមិនចាញ់កលល្បិចញុះញង់ពីសំំណាក់ទាហានថៃ ពលរដ្ឋថៃ ដែលកំពុងតែប្រើគ្រប់ឧបាយ ដើម្បីចង់ឱ្យកម្ពុជាអស់ភាពអត់ធ្មត់និងរករឿងចង់ផ្ទុះអាវុធជាមួយនឹងកម្ពុជា ដែលយុទ្ធសាស្ត្រក្មេងខ្ចីអស់ទាំងនេះ មិនអាចគេចផុតពីចក្ខុដ៏មុតស្រួចនិងវៀងវៃរបស់ប្រមុខដឹកនាំកម្ពុជាយើងនោះឡើយ៕

Share.