កំពត ៖ យុវជន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកទឹកឈូ ឃាត់បាន បន្ទាប់ពីនាំគ្នាបង្ហោះម៉ូតូលេងតាមទីសាធារណៈ កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត។

តាមសមត្ថកិច្ចបានឱ្យដឹងថា យុវជនទាំង៥នាក់ ម៉ូតូ២គ្រឿង នាំគ្នាបង្ហោះលេង តាមទីសាធារណៈ ក្នុងភូមិសាស្ត្រស្រុកទឹកឈូ ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានកាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នាំយកទៅអធិការដ្ឋានស្រុក ។

យុវជនទាំង៥នាក់ ត្រូវបានសមត្ថកុច្ចធ្វើការអប់រំ ហើយនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឱ្យធ្វើការងារ សម្អាតបរិស្ថាន និងឱ្យឪពុកម្តាយធានាយកទៅអប់រំបន្តទៀត ចំណែកម៉ូតូ២គ្រឿង រក្សាទុករយៈពេល៣ខឺជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.