ប្រិយមិត្តប្រាកដជាបានដឹងពីគុណភាពរបស់កីឡាករជប៉ុន និងភាពលេចធ្លោជាច្រើន កន្លងមកដែល​ភាគ​ច្រើន​កីឡាករ​​ចេញតំបន់អាស៊ី មួយនេះ បានទៅប្រកបអាជីពនៅតំបន់អឺរ៉ុប ច្រើន មិនថា​នៅប្រទេសអង់គ្លេស ឬ​អាល្លឺម៉ង់​ នោះទេ ហើយគឺពួកគេតែងតែទទួលបានការចាប់អារម្មណ៍ ពីអ្នកទស្សនាជុំវិញពិភពលោក ។

នេះជាកីឡាករជប៉ុនទាំង ៥ នាក់ដែលកំពុងមានវត្តមាននៅ Premier League សម្រាប់រដូវកាលឆ្នាំ២០២៥/២០២៦ ៖

  • ទី១ កីឡាករ Wataru Endo វ័យ ៣២ឆ្នាំ កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ហង្សក្រហម Liverpool
  • ទី២ កីឡាករ Kaoru Mitoma វ័យ ២៨ឆ្នាំ កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ Brighton & Hove Albion
  • ទី៣ កីឡាករ Daichi Kamada វ័យ ២៩ឆ្នាំ កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ Crystal Palace
  • ទី៤ កីឡាករ Kota Takai វ័យ២១ឆ្នាំ ជាយុវជនថ្នាលរបស់ Tottenham Hotspur
  • ទី៥ កីឡាករ Ao Tanaka វ័យ ២៧ឆ្នាំ កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ Leed United

សូមជម្រាបថា កន្លងមកក៏មានកីឡាករល្បីៗ ធ្លាប់បានប្រកបអាជីព និងធ្វើព្យុះភ្លៀង នៅ Premier League ជា​ច្រើន​រូបផងដែរ រួមមានដូចជាកីឡាករ Shinji Okazaki, Maya Yoshida និង Shinji Kagawa ជា​ដើម​៕

https://troryorng.com/
Share.