ប្រកួត​លើកដំបូង របស់​កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានជួយ​ឱ្យក្រុមបាល់ទះ Hanoi Volleyball Club យក​ឈ្នះលើ​ក្រុម Lavie Tay Ninh ក្នុង​លទ្ធផល ៣-១ (២៥-១៩, ២១-២៥, ២៥-២១, ២៥-២០) កាល​ពី​ថ្ងៃទី៨ តុលា ២០២៥។

ស្រប​ពេល​ប្រកួត​ទី២ របស់​​កីឡាករ គួន ម៉ុម បន្ត​ជួយ​ក្រុមបាល់ទះ Hanoi Volleyball Club ជួបក្រុម The Cong Tan Cang នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ម៉ោង៨:០០យប់។

កីឡាករ គួន ម៉ុម បានផ្លាស់ទៅកាន់ក្រុមបាល់ទះ Hanoi Volleyball Club ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីត្រៀមប្រជែងដណ្តើមពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម។

គួរដឹងថាពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២២ ខែមីនាដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោយ​ឈ្នះម្សិលមិញក្រុមបាល់ទះ Hanoi ទទួល​បាន ៣ពិន្ទុជាលើកដំបូង ក្រោយឆ្លងកាត់ ៥ប្រកួតកន្លង​ទៅ ចាញ់ទាំង ៥ប្រកួត៕

Share.