ពានរង្វាន់បាល់ទាត់​ពិភពលោក អាយុក្រោម ២០ឆ្នាំ FIFA U-20 World Cup ឆ្នាំ២០២៥ បាន​រក​ឃើញ​ក្រុម​ខ្លាំងចំនួន ៨ឡើង​មក​ជួប​គ្នា នៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ប្រកួត​ជម្រុះកាល​ពី​ថ្ងៃទី២៧ កញ្ញា រហូត​ដល់​ថ្ងៃទី៩ តុលា ២០២៥។

នេះ​ជាក្រុម​ខ្លាំងទាំង ៨ ឡើង​មក​ជួប​គ្នា នៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ៖

សម្រាប់​កម្មវិធីប្រកួត​វគ្គ ៨ក្រុម​ចុង​ក្រោយ​ នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៥ រួម​មាន៖

  • ថ្ងៃទី១១ តុលា៖ ម៉ិកស៊ិក ប្រកួត​ជាមួយ អាហ្សង់ទីន 
  • ថ្ងៃទី១១ តុលា៖ អេស្ប៉ាញ ប្រកួត​ជាមួយ កូឡុំប៊ី
  • ថ្ងៃទី១២ តុលា៖ អាមេរិក ប្រកួត​ជាមួយ ម៉ារ៉ុក
  • ថ្ងៃទី១២ តុលា៖ ន័រវេស ប្រកួត​ជាមួយ បារាំង

ដោយ​ឡែកសម្រាប់​ក្រុមពី​តំបន់​អាស៊ី រួម​មានជម្រើសជាតិ​អាយុក្រោម ២០​ឆ្នាំ ជប៉ុន និង​កូរ៉េខាងត្បូង សុទ្ធតែ​ធ្លាក់​ចេញ​ពីព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ត្រឹម​វគ្គ ១៦ក្រុម​ដូច​គ្នា។

ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ដែលជាការប្រកួត​ជើងឯកបាល់ទាត់យុវជនអន្តរជាតិ ២៤ប្រទេសចូលរួម ដោយក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំនៃសមាគមសមាជិករបស់ FIFA ជុំវិញពិភពលោក។

ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ 2025 នឹងក្លាយជាការប្រកួតលើកទី២៤ ដោយ​ធ្វើឡើងនៅប្រទេសឈីលី ចាប់ផ្តើមចន្លោះពីថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដើម្បី​រកឃើញ​ម្ចាស់ជើង​ឯក។

ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយ​ប្រើ​ឈ្មោះថា FIFA World Youth Championship។ លុះ​ដល់​ឆ្នាំ២០០៧ ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅជា FIFA U-20 World Cup ចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក ដែម​មាន​កម្រិត​អាយុក្រោម ២០ឆ្នាំ។

គួរដឹងថា ពានរង្វាន់ FIFA U-20 World Cup ធ្វើឡើង​រៀង​រាល់ ២ឆ្នាំម្ដង ដោយ​ក្រុម​យុវជន​អាយុក្រោម ២០​ឆ្នាំអាហ្សង់ទីន ឈ្នះជើង​ឯក ៦លើក ប្រេស៊ីល ៥លើក ព័រទុយហ្គាល់ និង​ស៊ែប៊ី ២លើក និងអ៊ុយរ៉ាហ្គាយ ហ្គាណា អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង និថ​អ៊ុយក្រែន បាន១លើកដូចគ្នា៕

Share.