ព្រះសីហនុ ៖ រថយន្ត Rang Rover មួយគ្រឿង ខណៈដែលកំពុងបើកបរ សង្ស័យឆ្លងប្រព័ន្ធភ្លើង ស្រាប់តែឆាបឆេះសន្ធោឡើង រងខូចខាតស្ទើរតែទាំងស្រុង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅម្តុំចំការស្ពៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CD-6185 ខាងលើ បើកសុខៗ ដល់ចំណុចកើតហេតុ សង្ស័យឆ្លងប្រព័ណ្ធភ្លើង ស្រាប់តែឆាបឆេះចេញជាអណ្តាតភ្លើងសន្ធោឡើង ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ ។ រថយន្តខាងលើ រថយន្តអគ្គិភ័យបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញ រងខូចខាតស្ទើរតែទាំងស្រុង តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.