ក្រុមបាល់ទះយុវជនឃុំកោះរះ គ្រងជើង​ឯកពានរង្វាន់ស្រុកល្វាឯម ឆ្នាំ២០២៥ ក្រោយយកឈ្នះក្រុមម្ចាស់ភូមិទឹកឃ្លាំង ដោយលលទ្ធផល៨០នាទី ៣-២ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីលានវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តល។

ចំណាត់ថ្នាក់ការប្រកួតបានរង្វាន់យុវជនស្រុកល្វាឯម ឆ្នាំ២០២៥

  • ក្រុមយុវជនឃុំកោះរះ ទទួលបានចំណាត់ថ្នាក់លេខ១
  • ក្រុមយុវជនឃុំទឹកឃ្លាំង ទទួលបានចំណាត់ថ្នាក់លេខ២
  • ក្រុមយុវជនឃុំសំបួរ ទទួលបានចំណាត់ថ្នាក់លេខ៣
  • ក្រុមវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ទទួលបានចំណាត់ថ្នាក់លេខ៤

សូមជម្រាបថា ការប្រកួតពានរង្វាន់បាល់ទាត់ស្រុកល្វាឯម បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៧ ខែកញ្ញា គ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ មាន៨ក្រុមមកពីទូទាំងស្រុក មកចូលរួមប្រកួត ដោយការប្រកួតនេះបានបែងចែកជាពីរពូល ក្នុងមួយពូលមាន៤ក្រុម ជម្រុះយកក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៤ក្រុមចុងក្រោយបន្តប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.