ក្រុម​បាល់ទាត់​យុវជន ​អាយុក្រោម១៨ឆ្នាំ សាលាកីឡាបាល់ទាត់ជាតិ និងកងយោធពលខេមរភូមិន្ទ ជាក្រុម​មិន​ទាន់​ចាញ់​សោះ ក្រោយ​ឆ្លងកាត់ ៧ប្រកួត​ឈ្នះ ៦ប្រកួត និង​ស្មើ១ប្រកួត​ ដូច​គ្នា​ មាន ១៩ពិន្ទុ នៃពាន​រង្វាន់លីគយុវជន U18 Cambodian Youth League ឆ្នាំ២០២៥-២៦។

៧ប្រកួត របស់​ក្រុម​បាល់ទាត់​យុវជន ​អាយុក្រោម១៨ឆ្នាំ សាលាកីឡាបាល់ទាត់ជាតិ

  • ប្រកួតទី៧៖ ឈ្នះព្រះខ័នជារស្វាយរៀង ២-១
  • ប្រកួតទី៦៖ ឈ្នះភ្នំពេញក្រោន ៣-១
  • ប្រកួតទី៥៖ ឈ្នះអង្គរថាយហ្កឺរ ៣-១
  • ប្រកួតទី៤៖ ឈ្នះវិសាខា ៥-១
  • ប្រកួតទី៣៖ ស្មើជាមួយ អាយអេសអាយ ដង្កោសែនជ័យ ១-១
  • ប្រកួតទី២៖ ឈ្នះសាលាត្រង់ទិស ខេត្តកំពង់ឆ្នាំ ១១-០
  • ប្រកួតទី១៖ ឈ្នះសាលាត្រង់ទិស ភ្នំពេញ ៩-១

៧ប្រកួត របស់​ក្រុម​បាល់ទាត់​យុវជន ​អាយុក្រោម១៨ឆ្នាំ កងយោធពលខេមរភូមិន្ទ

  • ប្រកួតទី៧៖ ស្មើជាមួយ អង្គរថាយហ្កឺរ ១-១
  • ប្រកួតទី៦៖ ឈ្នះបឹងកេត ៣-២
  • ប្រកួតទី៥៖ ឈ្នះព្រះខ័នរាជស្វាយរៀង ៧-១
  • ប្រកួតទី៤៖ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ២-០
  • ប្រកួតទី៣៖ ឈ្នះសាលាត្រង់ទិស ខេត្តកំពង់ឆ្នាំ ៥-១
  • ប្រកួតទី២៖ ឈ្នះសាលាត្រង់ទិស ភ្នំពេញ ៥-២
  • ប្រកួតទី១៖ ឈ្នះភ្នំពេញ​ក្រោន ៧-៣

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

Share.