ក្រុមបាល់ទាត់ជម្រើសជាតិកាប់វ៉ែ (Cape Verde ឬ Cabo Verde) ទទួលបានកៅអី ទៅការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2026 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ការឡើងទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2026 របស់កាប់វ៉ែនេះ គឺជាលើកទីមួយហើយដែលពួកគេ។ ស្របពេលកាប់វ៉ែ គឺជាដែនកោះដែលមានប្រជាជនចំនួនប្រមាណជា ៥២៤ ៨៧៧ នាក់ប៉ុណ្ណោះ ដែលជាប្រទេសទី២ បន្ទាប់ពីអ៊ីស្លង់ ដែលមានប្រជាជនត្រឹមជាង ៣៩ម៉ឺននាក់ ធ្លាប់ទៅលេង World Cup។

ការឡើងទៅជុំផ្ដាច់ព្រ័ត្រកាប់វ៉ែនេះ បន្ទាប់ពីការទទួលជ័យជម្នះលើក្រុម Eswatini កាលពីយប់ថ្ងៃទី១៣ ឈានចូលទី១៤ តុលា ក្នុងលទ្ធផល ៣-០ ហើយឡើងឈរកំពូលតារាងពូល D ក្នុងវគ្គជម្រុះទ្វីបអាហ្វ្រិកអាហ្វ្រិក។ ក្នុងពូលនេះដែរ ក្រុមជម្រើសជាតិកាមេរូនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយទំនងជានឹងឈានទៅវគ្គជម្រុះជុំទីពីរ។

ដូចនេះ គិតត្រឹមថ្ងៃទី១៤ តុលានេះ សម្រាប់ការប្រកួតជម្រុះពីទ្វីបអាហ្វ្រិក មានក្រុមជម្រើសជាតិចំនួន ៦ហើយដែលបានឈានជើងឡើងមកកាន់ជុំផ្ដាច់ព្រ័ត្រ World Cup 2026 រួមមានក្រុមជម្រើសជាតិកាប់វ៉ែ ម៉ារ៉ុក ទុយនីស៊ី អេហ្ស៊ីប អាល់ហ្សេរី និងហ្គាណា៕


