ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបើកទ្វាររបងប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ មិនទាន់បានសម្រេចផង ម្ចាស់ទាន់ស្រែកឆោឡោ កាលពីវេលាម៉ោង១១និង៥៧នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ១៥៤A ផ្លូវលេខ១៨៦ ក្រុមទី៧ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធនីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ថោងចាន់ វាសនា ហៅ វុធ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះ១៧៦Z ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ ហាក់ ធន់សុធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បុកគ្គលិកក្រុមហ៊ុនឯកជន រស់នៅផ្ទះកើតហេតុខាងលើ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យធ្វើសកម្មភាពបើកទ្វាររបងចូលផ្ទះជនរងគ្រោះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ស្រាប់តែប្រពន្ធ ម្ចាស់ផ្ទះឃើញទាន់ស្រែកឆោឡោ ស្របពេលប្តី របស់មកដល់ផ្ទះល្មម ផ្អើលនាំគ្នាចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ដកហូតបាកកូនកាំបិតមួយដើម កាបូបស្ពាយមួយ រួចនាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីទិវិធី ៕

អត្ថបទ៖ ចតុម្មុខ

Share.