កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដី៏ឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម គិតទុកជាមុន (ប្រើអាវុធខ្លីមិនស្គាល់ម៉ាកបា.ញ់ចំនួន០១គ្រាប់ ចំក្រោយស្លាបប្រចៀវរងរបួ/.សធ្ងន់)។


ជនសង្ស័យមានឈ្មោះ ឈុំ សំណាង ហៅ តាំង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈLPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

