កំពង់ធំ ៖ ហាងខារ៉ាអូខេ២កន្លែងផ្សេងៗ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន ចុះបង្ក្រាបពាក់ព័ន្ធករណី សញ្ចរកម្ម ឃាត់ខ្លួនម្ចាស់ទីតាំង និងរំដោះស្ត្រីរងគ្រោះចំនួន១០នាក់ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិ ដំរីស្លាប់ ឃុំ អណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងទី១ យុីហោ ជំនោររីករាយ មានម្ចាស់ឈ្មោះ គង់ សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ។ ទីតាំងទី២ យុីហោ ម្លប់ស្វាយរដ្ឋា មានម្ចាស់ឈ្មោះ ម៉ូន ចាន់ថា ភេទស្រី អាយុ៤១ឆ្នាំ ។
សមត្ថកិច្ចបន្តទៀតថា កម្លាំងក្រោមបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចុះទៅបង្ក្រាបទីតាំងហាងខារ៉ាអូខេទាំង២កន្លែងខាងលើ ពាក់ព័ន្ធនឹងករណី សញ្ចារកម្ម ឃាត់ខ្លួនម្ចាស់ទីតាំង និងរំដោះស្ត្រីរងគ្រោះបានចំនួន១០នាក់ ក្នុងនោះមាន២នាក់ ជាអនីតិជន។

ក្រោយឃាត់ខ្លួនម្ចាស់ទីតាំង សមត្ថកិច្ចនាំយកទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកស្ត្រីរងគ្រោះ ធ្វើការអប់រំមុនអនុញ្ញាតិឱ្យវិលត្រឡប់ទៅផ្ទះវិញ ៕


អត្ថបទ៖ តាតុងសែនជ័យ

