ពោធិ៍សាត់៖ រថយន្តមួយគ្រឿងចង្កួតស្ដាំទម្ងន់ 5 តោនដឹកលៀសលាយខ្ចៅខ្នាតល្អិតប្រភេទចំណីសត្វពេញរថយន្តត្រូវបានកងកម្លាំងចម្រុះចាប់ឃាត់ចាត់ការតាមនីតិវិធី។ ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី 15 ខែតុលាឆ្នាំ 2025 ក្នុងភូមិក្បាលត្រាច ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់។


លោកយូសូវវិចិត្រ នាយផ្នែករដ្ឋបាលជលផលក្រគរ បញ្ជាក់ឲ្យដឹងថាខ្ចៅលាយឡំដោយលៀសខុសច្បាប់ដែលត្រូវកងកម្លាំងចម្រុះបង្ក្រាបនេះមានទម្ងន់ប្រមាណជា 20 តោន គឺខុសច្បាប់ជាប្រភេទល្អិតចំណីសត្វ។ លោកថាចំពោះលៀសនិងខ្ចៅ គឺសមត្ថកិច្ចយកទៅចាក់ព្រលែងនៅតំបន់បឹងទន្លេសាបរួចរាល់ហើយនៅរសៀលថ្ងៃនេះ។ចំណែករថយន្តយកទៅរក្សាទុក្ខនៅខណ្ឌរដ្ឋបាលជលផលដើម្បីមានចំណាត់ការបន្តពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។



សូមបញ្ជាក់ថាកងកម្លាំងចម្រុះ រួមមានកម្លាំងយោធាកងពលតូចថ្មើជើងលេខ 53ដឹកនាំដោយលោកវិរសេនីយ៍ទោប៊ិនសាផេន កងរាជអាវុធហត្ថ ស្រុកខេត្ត ជំនាញជលផលផ្នែកក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង៕


អត្ថបទ៖ ពោធិ៍សាត់

