ព្រះខ័នរាជស្វាយរៀង បាន​បញ្ចប់​ភាព​មិន​ទាន់​ចាញ់សោះ​របស់​កងយោធពលខេមរភូមិន្ទ ត្រឹម​សប្ដាហ៍ទី៨ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ៦-១ នារាត្រី​ថ្ងៃទី១៩ តុលា ក្នុង​កីឡដ្ឋាន​ស្តាត​ចាស់។

ក្រុមកងយោធពលខេមរភូមិន្ទ ក្រោម​ការ​ដឹក​នាំរបស់​លោក ភា សុភក្រា គ្រូបង្វឹកសញ្ជាតិខ្មែរ បានជួយក្រុមដែលមាន​មូលដ្ឋាន​នៅរង្វង់មូលកូចកាណុង មិន​ចាញ់​៦ប្រកួត ដោយ​ឈ្នះ២ ស្មើ៤ និងទើប​តែចាញ់​ព្រះខ័នរាជស្វាយរៀង នៅ​សប្ដាហ៍ទី៨។

​ដោយឡែក​ព្រះខ័ន​រាជស្វាយរៀង ឆ្លង​កាត់​៧ប្រកួត ឈ្នះ៦ ចាញ់​១ រួម​មាន៖ប្រកួត​ទី១ ឈ្នះណាហ្គាវើលដ៍ ៣-០ ប្រកួត​ទី២ ឈ្នះអង្គរថាយហ្កឺរ ៣-០ ប្រកួត​ទី៣ ឈ្នះបឹង​កេត ៣-០ ប្រកួត​ទី៤ ឈ្នះវិសាខា ២-០ ប្រកួត​ទី៥ ឈ្នះឡាយហ្វ ៦-១ ប្រកួត​ទី៦ ចាញ់​ភ្នំពេញ​ក្រោន ៣-២ ប្រកួត​ទី៧ ឈ្នះកងយោធពលខេមរភូមិន្ទ ៦-១។

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.