ប្រវត្តិសាស្រ្តថ្មី របស់ក្រុមជម្រើសជាតិម៉ារ៉ុក អាយុក្រោម ២០ឆ្នាំ ដែលបានគ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA U-20 Word Cup ឆ្នាំ២០២៥ ក្រោយឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២-០ កាលពីរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសស៊ីលី។

ការក្លាយជាម្ចាស់ជើងឯករបស់ម៉ារ៉ុក នេះដែលគឺជាលើដំបូងរបស់ពួកគេ គឺត្រូវចំណាយពេលអស់៤៨ឆ្នាំ គិតចាប់តាំងពីចូលរួមប្រកួតពានរង្វាន់ FIFA U-20 Word Cup ដោយនៅឆ្នាំដំបូងនៅឆ្នាំ១៩៧៧ ដែលកាលនោះឈានដល់វគ្គចែកពូល តែចាញ់ទាំង៣ប្រកួតមិនអាចឡើងវគ្គបន្ត។
នៅឆ្នាំ១៩៩៧ ក្នុងទឹកដីប្រទេសម៉ាឡេស៊ី ឡើងវគ្គ១៦ក្រុម តែបានចាញ់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ២-១ លុតះដល់ឆ្នាំ២០០៥ នៅទឹកដីប្រទេសហូឡង់ ម៉ារ៉ុក ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែចាញ់នីហ្សេរីយ៉ា ៣-០ និងទទួលបានត្រឹមចំណាត់៤ បន្ទាប់ពីចាញប្រេស៊ី។
សម្រាប់លទ្ធផលចំណាត់ថ្នាក់ FIFA U-20 Word Cup ឆ្នាំ២០២៥៖
- ម្ចាស់ជើងឯក៖ ម៉ារ៉ុក
- ជើងឯករង៖ អាហ្សង់ទីន
- លេខ៣៖ កូឡុំប៊ី
- លេខ៤៖ បារាំង




ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ដែលជាការប្រកួតជើងឯកបាល់ទាត់យុវជនអន្តរជាតិ ២៤ប្រទេសចូលរួម ដោយក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំនៃសមាគមសមាជិករបស់ FIFA ជុំវិញពិភពលោក។
ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ 2025 នឹងក្លាយជាការប្រកួតលើកទី២៤ ដោយធ្វើឡើងនៅប្រទេសឈីលី ចាប់ផ្តើមចន្លោះពីថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។
ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយប្រើឈ្មោះថា FIFA World Youth Championship។ លុះដល់ឆ្នាំ២០០៧ ត្រូវបានប្ដូរឈ្មោះទៅជា FIFA U-20 World Cup ចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក ដែមមានកម្រិតអាយុក្រោម ២០ឆ្នាំ។
គួរដឹងថា ពានរង្វាន់ FIFA U-20 World Cup ធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ដោយក្រុមយុវជនអាយុក្រោម ២០ឆ្នាំអាហ្សង់ទីន ឈ្នះជើងឯក ៦លើក ប្រេស៊ីល ៥លើក ព័រទុយហ្គាល់ និងស៊ែប៊ី ២លើក និងអ៊ុយរ៉ាហ្គាយ ហ្គាណា អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង និថអ៊ុយក្រែន បាន១លើកដូចគ្នា៕


