ភ្នំពេញ ៖ បណ្តោយផ្លូវបេតុងផ្សារព្រៃទា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះរឥបចំសណ្តាប់ធ្នាប់ រុះរើតូប រោង លក់ដូរលើចណ្ចើមផ្លូវថ្មើរជើងចេញ និងសំអាត បរិស្ដាន កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។


តាមអាជ្ញាធរបានឱ្យដឹងថា រដ្ឋបាលខណ្ឌក្រោមបញ្ជាពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កន្លងមកអាជ្ញាធរបានផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ មួយចំនួនតូច បានសង់រោង រូប ចាក់បេតុង មកលើចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង បង្កឱ្យបាត់នូវសណ្តាប់ធ្នាប់ ហើយស្នើសុំឱ្យម្ចាស់រុះរើចេញដោយខ្លួនឯង ។

មកដល់ពេលនេះ ផ្លូវបេតុងខាងលើ នៅឃើញមានអ្នកលក់ដូរមួយចំនួនតូច គាត់នៅបន្តដាក់រោង តូប ធ្វើជាកន្លែងលក់ដូរនៅលើចិញ្ចើមផ្លូវ ត្រូវបានកម្លាំងអាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់ រុះរើចេញ សំអាត បរិស្ថាន ដើម្បីឱ្យដងផ្ល័វក្នុងមូលដ្ឋាន ល្អប្រសើរឡើងវិញ ៕
អត្ថបទ៖ តាតុងសែនជ័យ

