ការ​ប្រកួត​របស់​ព្រះខ័ន​រាជស្វាយរៀង ជាមួយ​អាយអេសអាយ ដង្កោសែនជ័យ និង​ភ្នំពេញក្រោន ជាមួយ​ ណាហ្គាវើលដ៍ សប្តាហ៍ទី៩ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ និងត្រូវលេង នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៥​​ ខាងមុខ។

កម្មវិធីប្រកួត នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៥ ​​សប្តាហ៍ទី៩

  • អាយអេសអាយ ដង្កោសែនជ័យ ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង
  • ណាហ្គាវើលដ៍ ប្រកួតជាមួយ ភ្នំពេញក្រោន

**មូលហេតុគឺសារដោយជាប់ប្រកួត ពានរង្វាន់ AFC Challenge League 2025/26

ងាក​មក​ ពានរង្វាន់ AFC Challenge League ២០២៥-២៦ Group Stage វគ្គចែកពូល (តំបន់ខាងកើត) នឹងចាប់ផ្តើមការប្រកួតដំបូងនៅថ្ងៃទី២៦ ខែតុលា ដោយ​ក្រុម​តំណាង​កម្ពុជា មានចំនួន២គឺព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។

​ពូល D ដែល​មាន​ព្រះខ័នរាជស្វាយរៀង ជាម្ចាស់​ផ្ទះ រួម​មាន៖

  • Manila Digger FC របស់ហ្វីលីពីន
  • ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា
  • SP Falcons របស់ម៉ុងហ្គោលី
  • Ezra FC របស់ឡាវ។

កម្មវិធីប្រកួត៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង ប៉ះ SP Falcons របស់ម៉ុងហ្គោលី ម៉ោង៤:០០រសៀល នៅពហុកីឡដ្ឋានជាតិមរតកតេជោ

សម្រាប់​ពូល E ដែល​មានDewa United ជាម្ចាស់​ផ្ទះ រួម​មាន៖

  • Dewa United របស់ឥណ្ឌូណេស៊ី
  • Shan United របស់មីយ៉ាន់ម៉ា
  • Tainan City FC របស់តៃវ៉ាន់
  • ភ្នំពេញក្រោន របស់កម្ពុជា។

កម្មវិធីប្រកួត៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ Dewa United របស់ឥណ្ឌូណេស៊ី ប៉ះ ភ្នំពេញក្រោន ម៉ោង ៧:០០យប់ នៅកីឡដ្ឋាន Indomilk Arena៕

Share.