ភ្នំពេញ ៖ ជនសង្ស័យគ្មា២នាក់ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់យកធុងបាស់ ពីជនរងគ្រោះ២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ បានសម្រេចហើយព្យាយាមរត់គេច ត្រូវបានជនរងគ្រោះជិះដេញតាមបុកដួល ផ្អើលចាប់ខ្លួនបានម្នាក់ រត់គែចខ្លួនបាត់ម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅបណ្ដោយ ផ្លូវ ម៉ៅសេទុង កែងនឹងផ្លូវ ១៩៣ សង្កាត់ ទំនប់ ទឹក ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នា ពីជើងទៅត្បូង ដោយឱ្យប្រពន្ធកាន់ធុងបាស់ JBL ខណៈធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែលេខមុខជនសង្ស័យ គ្នា២នាក់ ជិះម៉ូតូហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Q-9058 ធ្វើសកម្មភាពឆក់យកធុងបាស់ បានសម្រេចហើយព្យាយាមរត់គេច ត្រូវបានជនរងគ្រោះស្រែក ជិះម៉ូតូដេញតាមបុកពីក្រោយ ដួល ផ្អើលពលរដ្ឋជួយចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយម៉ូតូមួយគ្រឿង ដែលជិះធ្វើសកម្មភាព ធុងបាស់របស់ជនរងគ្រោះមួយគ្រឿង សមត្ថកិច្ចយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.