ក្រុម​បាល់ទាត់ Mjällby AIF បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយ​ដណ្ដើម​បាន​ជើងឯកនៃ​លីគស៊ុយអែត Allsvenskan ឆ្នាំ២០២៥ ក្រោយ​ចំណាយ​ពេល​អស់ ៨៦ឆ្នាំ។

ក្លិបនេះមានមូលដ្ឋាននៅក្នុងទីក្រុងតូចមួយនៃតំបន Hällevik វា​គឺ​ជា​សហគមន៍​តូច​បំផុត​មិន​ធ្លាប់​មាន ដោយ​ដណ្ដើម​បាន​ជើងឯក ដែលមាន​ប្រជាពលរដ្ឋប្រមាណជា ១៤៨៥នាក់​ប៉ុណ្ណោះ។​

សម្រាប់​ជ័យ​ជម្នះ​លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់​ពួកគេនេះ​ដែរ ក៏​ជាការ​ទទួល​បាន​ឱកាសលើក​ដំបូង​ទៅលេងពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៥-២៦។

គួរបញ្ជាក់ថា ក្រុម​បាល់ទាត់ Mjällby AIF បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៣៩ ស្ថិត​នៅ​ក្នុង​ Hällevik ប្រទេស​ស៊ុយអែត នឹង​ធ្លាប់​ឈ្នះ​ជើង​ឯក​ Division 1 Södra ទទួល​បានជើង​ឯក​រង​នៅ​ឆ្នាំ១៩៨៨ និង​ឈ្នះ​ជើង​ឯក​នៅ​ឆ្នាំ២០១៨ កាល​ពី​ឆ្នាំ២០២២-២៣ កន្លងទៅទទួល​បាន​ជើង​ឯក​រក្នុង​ពាន​រង្វាន់ Svenska Cupen លុះ​ដល់​ឆ្នាំ២០២៥នេះ ក្លាយ​ជាម្ចាស់​ជើង​ឯក​នៃ​លីគស៊ុយអែត៕

Share.