ភ្នំពេញ ៖ មនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ឆាបឆេះផ្ទះ៣ល្វែងជាប់គ្នា កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ៩៣អា ផ្លូវ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ ប្រទេថ្មទំហំ៤ម៉ែត្រx១៤ម៉ែត្រ ចំនួន៣ល្វែងជាប់គ្នា រងខូចខាតអស់ទាំងស្រុង ស្លាប់២នាក់ របួស៣នាក់ ខូចខាតម៉ូតូអស់៤គ្រឿង ។
ក្នុងប្រតិបត្តិការសង្គ្រាះហេតុការណ៍ខាង កម្លាំសមត្ថកិច្ច បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២៣គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង។ចំពោះមូលហេតុនៃអគ្គិភ័យ សមត្ថកិច្ចជំនាញ បន្តធ្វើការពិនិ្យកោសល្យវិច័យនៅឡើយ ៕



អត្ថបទ៖តាតុងសែនជ័យ
