ពោធិ៍សាត់៖ ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋជាង២០០០ហិកតាត្រូវបានខូចខាតអស់ទាំងស្រុងលើផ្ទៃដីរងផលប៉ះពាល់ចំនួន ៥០០០ហិកតា ក្នុងភូមិសាស្ត្រស្រុកចំនួន ៣ជាប់បឹងទន្លេសាបដោយសារជំនាន់ទឹកបឹងទន្លេសាបកើនឡើងខ្ពស់ក្នុងឆ្នាំ២០២៥នេះ។ នេះបើតាមការចុះពិនិត្យវាយតម្លៃជាក់ស្ដែងជាបន្តបន្ទាប់ជំហានដំបូងរបស់ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ ជាមួយនឹងមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត អាជ្ញាធរស្រុកឃុំភូមិ នៅប៉ែកខាងក្រោមផ្លូវជាតិលេខ 5ជាប់បឹងទន្លេសាប។

បើតាមការបញ្ជាក់ពីឯកឧត្តមអភិបាលខេត្តក្នុងពេលដឹកនាំមន្ត្រីចុះពិនិត្យដំណាំស្រូវក្នុងស្រុកកណ្ដៀងថ្ងៃទី ២៨ខែតុលានេះបង្ហាញថា ដោយសារតែជំនន់ទឹកទន្លេសាបឆ្នាំ២០២៥នេះកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅកម្ពស់1ម៉ែត្រ ធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករប្រមាណជា ៥០០០ ហិកតាក្នុងស្រុកចំនួន ៣និងឃុំមួយចំនួនជាប់បឹងទន្លេសាបពោលគឺស្រុកបាកាន ស្រុកកណ្ដៀង ស្រុកក្រគរ ត្រូវរងផលប៉ះពាល់ ខូចខាតអស់ទាំងស្រុងជាង2000ហិកតា ក្នុងនោះស្រុកក្រគរខូចខាតតិចជាងគេ ។

ឯកឧត្តមបានជំរុញឲ្យមន្ទីរជំនាញ រូមហ្នឹងអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យនិងវាយតម្លៃបន្ថែម ដើម្បីយកទិន្នន័យជាក់លាក់ច្បាស់លាស់ ដោយបែងចែកពីផលប៉ះពាល់និងការខូចខាតដែលត្រូវ ពិនិត្យលទ្ធភាពដើម្បីដោះស្រាយទាំងបញ្ហាប្រឈមចំពោះមុខនិងការស្ដារឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការបញ្ជូនរបាយការណ៍ទៅថ្នាក់ជាតិក៏ដូចជាថ្នាក់ដឹកនាំដើម្បីជួយអន្តរាគមន៍៕

អត្ថបទ៖ ពោធិ៍សាត់

Share.