
សហព័ន្ធបាល់ទះអាស៊ី (AVC) បានប្រាប់ Insidethegames ថាព្រឹត្តិការណ៍ Asian Women’s Volleyball Championship មិនអាចបញ្ចប់មុនថ្ងៃទី១៩ ខែកញ្ញា ដែលប្រតិទិន FIVB បានកំណត់ទុកមុនរួចជាសម្រេច ដូច្នេះហើយការប្រកួតនេះត្រូវសម្រេចលុបចោល។
ដំបូងឡើយប្រទេសចិនជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ ប៉ុន្តែសម្រេចដកខ្លួនចេញដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ប្រទេសហ្វីលីពីនបានឈានជើងចូលធ្វើជាម្ចាស់ផ្ទះជំនួស ប៉ុន្តែដោយសារការប្រកួតមិនអាចបញ្ចប់មុនថ្ងៃទី១៩ ខែកញ្ញា បានក៏សម្រេចលុបចោលតែម្តង។
ផ្ទុយទៅវិញការប្រកួត Asian Men’s Volleyball Championship បានបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញាជាស្ថាព័រ ដោយអ៊ីរ៉ង់បានយកឈ្នះជប៉ុនដែលជាប្រទេសម្ចាស់ផ្ទះក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីរក្សាតំណែងជើងឯក និងឈ្នះព្រឹត្តិការណ៍នេះជាលើកទី៤ក្នុងការប្រកួត៦លើកចុងក្រោយ។


