ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា នេះថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះមហាក្សត្រថៃ ចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥។



លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលជាមួយខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters៕

