ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសារមន្ទីរតេជោសន្តិភាព បានចាប់ផ្តើមដាក់តំឡើងរូបចម្លាក់តោថ្មចំនួន ៣ គូ ដែលមានកម្ពស់ជាង ៣ ម៉ែត្រ។




រូបចម្លាក់ទាំងនេះជារូបតោឈ្មោល ស្នើររូបរាងសង្ហាររស់រវើក បង្ហាញពីសញ្ញានៃសន្តិភាព និងកម្លាំងរបស់ជាតិ។

ក្នុងឱកាសដូចគ្នា ក្រុមការងាររបស់សារមន្ទីរ ក៏បានចុះពិនិត្យការដ្ឋានសំណង់អគារថ្មីមួយ ដែលមានរាងដូចគ្រាប់មីនប្រភេទ PMN-2។ អគារនេះមានទំហំធំ និងត្រូវរៀបចំជាកន្លែងតាំងបង្ហាញឯកសារ រូបភាព និងភស្តុតាងប្រវត្តិសាស្ត្រសង្គ្រាមនៅកម្ពុជា។





ការសាងសង់អគារនេះត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ដោយវិស្វករជប៉ុន និងក្រុមសំណង់ជាតិ។ បន្ទាប់ពីបញ្ចប់ សំណង់នឹងក្លាយជានិមិត្តរូបនៃជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យ។
អត្ថបទ÷កណ្តាល
