តាកែវ ៖ យុវវ័យចំនួន១០នាក់ ស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទីឃាត់នាំយកទៅធ្វើការអប់រំ និងកិច្ចសន្យា បន្ទាប់ពៅនាំគ្នាបង្ហោះម៉ូតូលេង តាមទីសាធារណៈ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវមាត់ប្រឡាយ ក្នុងភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។

ក្រុមយុវវ័យទាំង១០នាក់ ស្រី២នាក់ មានអាយុចន្លោះពី១៥ឆ្នាំទៅ១៧ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមយុវជន យុវនារី ទាំង១០នាក់ ជិះម៉ូតូចេញពីផ្ទះ ដើរលេង ក្នុងភូមិសាស្ត្រខាងលើ បែជានាំគ្នាជិះបង្ហោះធ្វើជាការកម្សាន្តរបស់ពួកខ្លួន ផ្អើលពលរដ្ឋ អ្នកភូមិ សមត្ថកិច្ចចុះទៅឃាត់ខ្លួន នាំយកទៅផ្នែកជំនាញ អធិការដ្ឋានដ្ឋានស្រុក ធ្វើការអប់រំ ណែនាំ កិច្ចសន្យា ហើយហៅឪពុកម្តាយទៅធានាយកទៅអប់រំបន្តនៅផ្ទះ ៕

Share.