កុមារីម្នាក់ត្រូវឆ្កែ៧ក្បាលព្រួតគ្នាបណ្តាលឲ្យរងរបួសធ្ងន់ពេលធ្វើដំណើរត្រឡប់មកពីសាលារៀននិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយទទួលបានដំណឹងភ្លាម លោកជំទាវ ឈី វ៉ា អភិបាលខេត្តបានឆ្លៀតពេលទាំងយប់ចុះមកសួរសុខទុក្ខកុមារីដែលត្រូវឆ្កែចំនួន ៧ ក្បាលព្រួតគ្នាខាំ ពេលធ្វេីដំណេីរត្រឡប់ពីសាលារៀនវិញ ។
កុមារីរងគ្រោះ មានឈ្មោះ ឌី ដានីន អាយុ ៤ ឆ្នាំ រស់នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានឆ្កែចំនួន ៧ ក្បាលព្រួតគ្នាខាំ បង្កឱ្យមានរបួសធ្ងន់ធ្ងរ ហេីយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុងទៅទទួលយកតាមរថយន្តសង្គ្រោះ មកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។
នាងទទួលបានការថែទាំ ព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ជាពិសេសការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហាធម៌ និងតាមដានជាប្រចាំរបស់លោកជំទាវអភិបាលខេត្ត ។
តាមព័ត៌មានដែលទទួលបាន គឺស្ថានភាពរបួសរបស់នាងនៅពេលនេះ បានប្រសេីរបន្តិចហេីយ និងកំពុងត្រូវបានបន្តការតាមដាន និងថែទាំ ព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុត៕


អត្ថបទ៖ចតុមុខ
