ពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2025-26 បាន​រកឃើញ​ម្ចាស់ជើង​ឯក​រួចរាល់ ក្រោយ​ឆ្លងកាត់ការប្រកួត​អស់ ១២សប្ដាហ៍ ដោយ​ក្រុមនារីភ្នំពេញក្រោន ក្រោយ​យក​ឈ្នះ​ក្រុម​នារី​វិសាខា កាល​ពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការ​ឈ្នះជើង​ឯក​លើក​នេះ ក៏​ជាលើក​ទី៣ផង​ដែរ របស់​ក្រុម​នារីភ្នំពេញ​ក្រោន ដោយ​លើក​ទី១ កាលនៅ​រដូវ​កាល​ឆ្នាំ២០២១-២០២២ លើកទី២ ឆ្នាំ២០២៤-២០២៥ និង​លើក​ទី៣នេះ នៅ​រដូវ​កាល​ឆ្នាំ២០២៥-២៦ បើ​ទោះ​ជានៅ​សល់ ២ប្រកួត​ទៀតក៏​ដោយ។

សូម​បញ្ជាក់ថា សម្រាប់​ការ​រក​ឃើញ​ម្ចាស់​ជើង​​ឯក​លីគ​នារី រដូវ​កាល​នេះ ដោយ​សារ​មាន​ការ​កែប្រែ​រូបមន្ត​ប្រកួត​ថ្មី ដោយ​ក្រុម​ចូល​រួម​ទាំង ៨ក្រុម​ធ្វើ​ការប្រកួត​ចំនួន ២ជុំ ដើម្បី​សន្សុំពិន្ទុ ក្រុម​ណា​ដែល​មាន​ពិន្ទុ​ច្រើនជាងគេ នឹង​ក្លាយ​ជាម្ចាស់ជើង​ឯក​តែម្ដង។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី១២៖

ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2025-26 គឺ​ជា​លើក​ទី៤ ហើយ​ដោយ​លើកដំបូង​ធ្វើ ឡើង​នៅ​ឆ្នាំ២០២០-២០២១ ដោយ​ម្ចាស់​ជើង​ឯក​គឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយ​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវ​លុបចោល ដោយ​សារ​ការរីករាលដាលជំងឺកូវីដ) ខណ:នៅ​រដូវ​កាល​ឆ្នាំ២០២១-២០២២ ឆ្នាំ២០២៤-២០២៥ ម្ចាស់​ជើង​ឯក​គឺ ភ្នំពេញក្រោន។

ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) រដូវ​កាល​ឆ្នាំ២០២៥-២៦ បាន​ចាប់ផ្តើម​ប្រកួត​កាល​ពីថ្ងៃ​ទី៣១ គ្រោងនឹង​បញ្ចប់​នៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាម​កីឡដ្ឋាន​ទាំង ៨របស់ក្រុមដែល​ជាមាជិក​។

សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕

Share.