តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ TOP NEWS online បានស្រង់សម្ដីរបស់លោក រ៉ាំងស៊ីម៉ាន់ រ៉ូម អនុប្រធានបក្សប្រឆាំង និងជាសមាជិកសភាគណបក្សប្រជាជន ក្នុងឋានៈជាប្រធានគណៈកម្មាធិការសន្តិសុខជាតិ កិច្ចការព្រំដែន យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ផ្ទៃប្រទេស ដែលបាននិយាយបកស្រាយពីបញ្ហាបង្ក្រាបករណីឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសតាមរយៈបទសម្ភាសន៍មួយនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៨។

ក្នុងកិច្ចសម្ភាសន៍នេះ លោកបានទម្លាយត្រួសៗថា ក្រៅពីឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប៉ូលិសដែលកំពុងពាក់ព័ន្ធជាមួយករណីឧក្រិដ្ឋកម្មឆបោកអនឡាញហើយនោះ ហោចណាស់ក៏មាននាយករដ្ឋមន្ត្រីថៃដល់ទៅ ៥ រូបជាមេៗ​ឧក្រិដ្ឋជន​តែម្ដង។

ប្រភពសារព័ត៌មានដដែលនេះបានផ្សាយឡើងថា មានភស្ដុតាងដែលបានចង្អុលបង្ហាញថា លុយខ្មៅដែលមានចំនួនច្រើនមហាសាលដែលមានប្រភពមកពីការបោកប្រាស់អនឡាញ បានហូរចូលកុងធនាគារសេះហោះរបស់អតីតនាយករដ្ឋមន្ត្រីថៃចំនួន ៥ រូបមេៗឧក្រិដ្ឋជន ដោយបុគ្គលនៅពីក្រោយបញ្ហានេះត្រូវបានលាតត្រដាងមុខលោក ឈុនណាផាត់ ណាកសួរ សមាជិកសភាមកពីគណបក្សក្លាថាំ តំណាងរាស្ត្រខេត្ត ស៊ុងក្លា ជាមេបណ្ដាញបញ្ចូនលុយខ្មៅនោះចេញជាខ្សែចង្វាក់។

បើមើលលើការចេញផ្សាយរបស់សារព័ត៌មាន Matichon ដែលបានចេញផ្សាយនាពេលថ្មីៗឱ្យដឹងថា មុខសញ្ញាដែលមានការសង្ស័យខ្ពស់រួមមាន អតីតនាយករដ្ឋមន្ត្រីលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ និងឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ ទៅលើករណីបើកដៃឱ្យជនជាតិចិនរាប់លាននាក់ហូរចូលប្រទេសថៃយ៉ាងស្របច្បាប់។ ហើយបន្តទាក់ទិននឹងករណីគោលនយោបាយជនជាតិចិនមិនប្រើទិដ្ឋាការរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដោយមានរបាំងលើកស្ទួយវិស័យទេសចរណ៍មកពាំងពីមុខផងដែរ។

ប្រភពនេះធ្លាប់បានចេញផ្សាយថា អតីតនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ និងឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ ជាបណ្ដាញដ៏មានឥទ្ធិពលនិងស្អិតរមួតជាមួយឧបនាយករដ្ឋមន្ត្រីថៃលោក ធម្មណាត់ ព្រហ្មផៅ ដែលកំពុងកាន់តួនាទីបោសស្អាតឧក្រិដ្ឋកម្មឆបោកអនឡាញយ៉ាងពេញលេញនៅក្នុងដៃ។

អនុប្រធានបក្សប្រឆាំងគណបក្សប្រជាជន រ៉ាំងស៊ីម៉ាន់ រ៉ូម ក៏បានលើកឡើងនៅក្នុងបទសម្ភាសន៍ដដែលបន្ថែមថា បើទោះបីជាក្សប្រជាជនថៃមានភស្តុតាងបង្ហាញថាលុយខ្មៅទាំងនោះហូរចូលកុងធនាគារសេះហោះរបស់មេឧក្រិដ្ឋជនទាំងនោះដែលជា នាយរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីថៃក៏ដោយ របាំងឧបសគ្គដែលធ្វើឱ្យលោកមិនអាចដំណើរការណ៍បោសសម្អាតនេះបានដោយរលូននេះ ដោយសារតែគ្មានការចូលរួមពីនាយរដ្ឋមន្ត្រី អុនទីន ឆានវីរៈកុល ដែលកំពុងតែជាប់ពាក់ព័ន្ធនឹងបញ្ហារបស់ Prince Group ហើយជាពិសេសទៅទៀតនោះគឺលោក ធម្មណាត់ ព្រហ្មផៅ ជា «ប្រធានស៊ើបអង្កេត» ដែលបានប្រើច្បាប់ធ្វើជាខែលបិទបាំងបទឧក្រិដ្ឋរបស់ខ្លួន និងរារាំងគ្រប់វិធីសាស្ត្រធ្វើឱ្យបញ្ហានេះដោះស្រាយមិនចេញ។

ករណីនេះសញ្ជាក់ឱ្យឃើញថា មេថៃឧក្រិដ្ឋជនឆបោកអនឡាញជាច្រើនរូបនេះធ្លាប់បានចោទ ខ្មែរ ឡាវ ភូមា ថាជាមេសម្បុក Scammer ឬឆបោកតាមប្រព័ន្ធអឡាញធំជាងគេនៅលើពិភពលោក ដោយថៃផ្ទាល់បានព្យាយាម​លាងរលាស់​ខ្លួនតាមរយៈការផ្សាយបំភ្លៃគ្រប់សព្វបែបយ៉ាង ប៉ុន្តែថៃនៅលាងភាពកខ្វក់របស់ខ្លួនមិនជ្រះ ព្រោះតាំងពីជួររដ្ឋាភិបាលរបស់ដល់ថ្នាក់ក្រោមសុទ្ធតែជាប់ពាក់ព័ន្ធនឹងករណីឆបោក និងលាងលុយកខ្វក់ ហើយបានព្យាយាមជះកំហុសមកលើកម្ពុជាទៅវិញ៕

Share.