ក្ដៅៗ លោក ឧត្តមសេនីយ៍ ណាត់ថាផន ណាក់ផានិត រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាឱ្យ ពន្យារពេលដោយគ្មានកំណត់នូវការដោះលែងទាហានកម្ពុជា ១៨ នាក់ ដែលថៃបាន​ប្រើល្បិចចាប់ក្រោយ​បទ​ឈប់​បាញ់​ដោយខុសច្បាប់ ដោយ​ប្រើប្រាស់​លេសរឿងទាហានថៃ ២ នាក់បានរងរបួសដោយសារ មីន អំឡុងពេលល្បាតព្រំដែនក្នុងខេត្ត ស៊ីសៈកេត (Si Sa Ket) កាល​ពី​ព្រឹកថ្ងៃនេះ។

រដ្ឋមន្ត្រីការពារជាតិថៃ រូបនេះ មិន​បាន​បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ណាមួយ​ពាក់ព័ន្ធនឹង​ការដោះលែង​កងកម្លាំងកម្ពុជាទាំង១៨រូបនោះ​នៅឡើយទេ៕

Share.