បញ្ចប់ការប្រកួត នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ សប្ដាហ៍ទី១១ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ កំពុងធ្វើបានយ៉ាងល្អ ដោយឈរលេខ២ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ៣-០ កាលពីថ្ងៃទី៩ វិច្ឆិកា ២០២៥។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Sotaro Yasunaga ជនជាតិជប៉ុន ឆ្លងកាត់ ៩ប្រកួត ឈ្នះ៧ ចាញ់២ មាន ២១ពិន្ទុ ដេញតាមពីក្រោយ ព្រះខ័នរាជស្វាយរៀង នៅលេខ១។

៨ប្រកួតកន្លងមករបស់អង្គរថាយហ្កឺរ មានដូចខាងក្រោម៖
- MOI Kompong Dewa FC ៣-៦ អង្គរថាយហ្គឺរ
- អង្គរថាយហ្គឺរ ០-៣ ព្រះខ័នរាជស្វាយរៀង
- គិរីវង់សុខសែនជ័យ ០-៤ អង្គរថាយហ្កឺរ
- អង្គរថាយហ្គឺរ ៨-០ អាយអេសអាយ ដង្កោសែនជ័យ
- អង្គរថាយហ្គឺរ ០-១ ណាហ្គាវើលដ៍
- អង្គរថាយហ្គឺរ ៣-០ បឹងកេត
- វិសាខា ២-៣ អង្គរថាយហ្គឺរ
- អង្គរថាយហ្គឺរ ៣-១ ឡាយហ្វ ខេត្តព្រះសីហនុ
- កងយោធពលខេមរភូមិន្ទ ០-១ អង្គរថាយហ្គឺរ
ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕

