ស្វាយរៀង ៖ កម្លាំងនគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបក្លឹបកម្សាន្តអន្តរជាតិបាវិត ឃាត់ខ្លួណមនុស្សប្រុសស្រីជាង៣០០នាក់ កាលពីវេលាអធ្រាត្រចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញ ដឹកនាំផ្ទាលើដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបទីតាំងខាងលើ ពាក់ព័ន្ធនឹង ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្សប្រុស ស្រី ជាង៣០០នាក់ ក្នុងនោះមានជនជាតិ ចិន វៀតណាម និងខ្មែរ និង រឹបអូសបានថ្នាំញៀនមួយចំនួនទៀតផង ។

ជនត្រូវឃាត់ខ្លួនត្រូវបាននាំយកទៅសាកសួរ នៅការិយាល័យជំនាញ និងចាត់ការបន្តតាមនីតិវិធី ៕

Share.