ក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូណេស៊ី គឺជាក្រុមតែ១គត់ ស្ថិតនៅក្នុងតំបន់អាស៊ាន ដែលមិនមានការប្រកួត នៅថ្ងៃ FIFA Day ក៏ដូចជាពានរង្វាន់ផ្សេងទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិ ១០ក្នុងតំបន់អាស៊ាន សុទ្ធសឹងតែមានការប្រកួតមិត្តភាពអន្តរជាតិ និងជម្រុះពានរង្វាន់នានា ខណ:ក្រុមគោព្រៃកម្ពុជា ក៏មានភារកិច្ចក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយផងដែរ ជាមួយហុងកុង នៅថ្ងៃទី១៣ វិច្ឆិកា ២០២៥នេះ។
ក្នុងនោះសម្រាប់កម្មវិធីប្រកួតរបស់ក្រុមទាំង ១០នៅក្នុងតំបន់អាស៊ាន រួមមាន៖

- កម្ពុជា ប្រកួតមិត្តភាពជាមួយ ហុងកុង នៅថ្ងៃទី១៣ វិច្ឆិកា ២០២៥
- ថៃ ប្រកួតមិត្តភាពជាមួយសិង្ហបុរី នៅថ្ងៃទី១៣ វិច្ឆិកា ២០២៥ រួចបន្តប្រកួតជាមួយ ស្រីលង្កា វគ្គជម្រុះ AFC Asian Cup qualifiers ពូល D ថ្ងៃទី១៨ វិច្ឆិកា ២០២៥
- វៀតណាម ប្រកួតជាមួយ ឡាវ វគ្គជម្រុះ AFC Asian Cup qualifiers ពូល F ថ្ងៃទី១៨ វិច្ឆិកា ២០២៥
- ម៉ាឡេស៊ី ប្រកួតជាមួយ នេប៉ាល់ វគ្គជម្រុះ AFC Asian Cup qualifiers ពូល F ថ្ងៃទី១៨ វិច្ឆិកា ២០២៥
- ហ្វីលីពីន ប្រកួតជាមួយ ម៉ាល់ឌីវ វគ្គជម្រុះ AFC Asian Cup qualifiers ពូល A ថ្ងៃទី១៨ វិច្ឆិកា ២០២៥
- សិង្ហបុរី ប្រកួតមិត្តភាពជាមួយថៃ នៅថ្ងៃទី១៣ វិច្ឆិកា ២០២៥ រួចបន្តប្រកួតជាមួយ ហុងកុង វគ្គជម្រុះ AFC Asian Cup qualifiers ពូល C ថ្ងៃទី១៨ វិច្ឆិកា ២០២៥
- មីយ៉ាន់ម៉ា ប្រកួតជាមួយ អាហ្វហ្គានីស្ថាន វគ្គជម្រុះ AFC Asian Cup qualifiers ពូល E ថ្ងៃទី១៨ វិច្ឆិកា ២០២៥
- ព្រុយណេ ប្រកួតជាមួយ លីបង់ វគ្គជម្រុះ AFC Asian Cup qualifiers ពូល B ថ្ងៃទី១៨ វិច្ឆិកា ២០២៥
- ឡាវ ប្រកួតជាមួយ វៀតណាម វគ្គជម្រុះ AFC Asian Cup qualifiers ពូល F ថ្ងៃទី១៨ វិច្ឆិកា ២០២៥
- ទីម័រ ខាងកើត ប្រកួតជាមួយ តាជីគីស្ថាន វគ្គជម្រុះ AFC Asian Cup qualifiers ពូល A ថ្ងៃទី១៨ វិច្ឆិកា ២០២៥៕
បញ្ជីឈ្មោះ ក្រុមគោព្រៃកម្ពុជា ត្រៀមជួប ហុងកុង នៅថ្ងៃទី១៣ វិច្ឆិកា ២០២៥៖


