ត្បូងឃ្មុំ៖ កម្លាំងសហការមាន.រដ្ឋបាលជលផលខណ្ឌ ផ្នែក កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងយោធាភូមិភាគ២ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ លទ្ធផលបានរឹបអុសនិងបំផ្លាញឧបករណ៍ខុសច្បាប់មួយចំនួនធំ នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។


បើតាមការឲ្យដឹងពី លោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំកម្លាំងខណ្ឌ កម្លាំងផ្នែក សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងយោធាភូមិភាគ២ បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយបានរុះរើបំផ្លាញនិងចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ១ករណីរួមមាន.លូស្បៃមុងចំនួន ១០មាត់ របាំងស្បៃមុងប្រវែង ៤០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៦០ដើមនិងចាក់លែងកូនត្រីប្រមាណ ៥គីឡូក្រាម ។


លោក នាយផ្នែកបានបញ្ជាក់ឲ្យដឹងទៀតថា ការបង្ក្រាប កម្លាំងយើងអនុវត្តន៍ធ្វើជាបន្តបន្ទាប់ ដូចជា បឹងមាត់ខ្មង់ បឹងក្រចាប់ បឹងត្រែង បឹងកាពិត ព្រែកជីក ព្រែកពាមជីលាំង និងបឹងកំពង់រ័ត្ន ។ល។ ដោយធ្វើតាមបទបញ្ជាពីលោក អភិបាលខេត្ត និងលោកប្រធានមន្ទីរកសិកម្មខេត្ត យ៉ាងខ្ជាប់ខ្ជួនដើម្បីធានា ឲ្យមច្ឆាជាតិសម្បូណ៍ឡើងវិញជាប្រយោជន៍ជូនដល់សេចក្តីត្រូវការដល់ប្រជាពលរដ្ឋរបស់យើង៕
អត្ថបទ៖ អាចារ្យលាក់

