សៀមរាប ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ឬី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ ជាប្រភេទផ្ទះឈើ ទំហំ៦ម៉ែត្រx៧ម៉ែត្រ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលភ្លៀងកំពុងធ្លាក់ ស្រាប់តែអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ ទោះជាមានភ្លៀងធ្លាក់ក្តី នាំគ្នាដងទឹកជះផង តែភ្លើងមិនថមថយ ឆេះរហូតដល់អស់ សល់តែគ្រោងសសរយ៉ាងណាក្តី កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តចេញទៅជួយអន្តរាគមន៍ ។



គ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំណុចខាងលើ តាមការសន្និដ្ឋានមកពីទុស្សេចរន្តអគ្គិសនី តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ៕
អត្ថបទ៖តាតុងសែនជ័យ

