ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​បាល់ទាត់ជម្រើសជាតិហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិអំឡុងថ្ងៃ FIFA Days នារាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានហុងកុង Hong Kong Stadium។

ការ​ស្មើគ្នា​ក្នុង​លទ្ធផល ១ទល់​និង១ លើក​គឺ​ជាលើក​ទី៣ ហើយ​សម្រាប់​ក្រុ​ម​ទាំង ក្រោយ​ជួប​គ្នា​ចំនួន ១១លើក គិត​ចាប់​ពី​ឆ្នាំ១៩៥៧មក ដោយ​ស្មើ​គ្នា​លើក​ទី១ កាល​វគ្គជម្រុះ World Cup ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងលទ្ធផល ១-១ លើកទី២ ការប្រកួត​មិត្តភាពអន្តរជាតិ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ការប៉ះគ្នា​ចុង​ក្រោយ​ដែល​មាន​គ្រាប់​ ២គ្រាប់​នេះ ដោយ​ហុង​កុង​រក​បាន ១គ្រាប់ នៅនាទីទី៣១ ដោយ​កីឡាករ Wai Wong រំលង់​បាន ២នាទី ពោល​គឺ​នៅ​នាទី​ទី ៣៣ ប្រធាន​ក្រុមកម្ពុជា សារ៉េ គ្រីយ៉ា តែតបញ្ចូល​ទី​តាម​ស្មើវិញ ដោយ​ការលើកបាល់ជ្រុង​ពី​កីឡាករ​ ញាន សុស៊ីដាន់។

ខាងក្រោមនេះគឺជាប្រវត្តិជួបគ្នាចំនួន ១១លើក រវាងកម្ពុជា និងហុងកុង៖

  • ៣១ សីហា ១៩៥៧៖ ហុងកុង ៦-២ កម្ពុជា Merdeka Tournament
  • ១៨ តុលា ១៩៩៩៖ ហុងកុង ៤-១ កម្ពុជា AFC Asian Cup
  • ៧ វិច្ឆិកា ១៩៩៩៖ កម្ពុជា ០-១ ហុងកុង AFC Asian Cup
  • ១ កញ្ញា ២០១៦៖ ហុងកុង ៤-២ កម្ពុជា មិត្តភាពអន្តរជាតិ
  • ៦ តុលា ២០១៦៖ កម្ពុជា ០-២ ហុងកុង មិត្តភាពអន្តរជាតិ
  • ៥ កញ្ញា ២០១៩៖ កម្ពុជា ១-១ ហុងកុង វគ្គជម្រុះ World Cup
  • ១៩ វិច្ឆិកា ២០១៩៖ ហុងកុង ២-០ កម្ពុជា វគ្គជម្រុះ World Cup
  • ១១ មិថុនា ២០២២៖ កម្ពុជា ០-៣ ហុងកុង AFC Asian Cup
  • ៧ កញ្ញា ២០២៣៖ កម្ពុជា ១-១ ហុងកុង មិត្តភាពអន្តរជាតិ
  • ១៥ តុលា ២០២៤៖ កម្ពុជា ០-៣ ហុងកុង មិត្តភាពអន្តរជាតិ
  • ១៤ វិច្ឆិកា ២០២៥៖ ហុងកុង ១-១ កម្ពុជា មិត្តភាពអន្តរជាតិ៕
Share.