សៀមរាប ៖ កម្លាំងជលផល ក្រុមអន្តរាគមន៍ថ្នាក់ជាតិ កម្លាំងអាវុធហត្ថខេត្តសៀមរាប និងកម្លាំងនគរបាល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចទំនប់៧៨ ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដកហូតបានសម្ភារៈ ឧបករណ៍នេសាទមួយចំនួន។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុកប្រាសាទបាគង រួមសហការជាមួយ កម្លាំងជលផល ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ស្នាក់ការកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅភូមិសាស្ត្រខាងលើ ហើយបានរុះរើឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ។


ក្នុងប្រតិបត្តិការខាងលើ ឧបករណ៍ល្មើសត្រូវបានកាប់បំផ្លាញចោលនៅកន្លែង ដូចជា ៖ របាំងស្បៃមុងចំនួន១០ របាំង ,ស្បៃមុងប្រវែង៨០០ម៉ែត្រ ,ក្បាលលូស្បៃមុងចំនួន១២គ្រឿង ,បង្គោលចម្រឹងចំនួន២១៥ដើម , លែងកូនត្រីចំរុះសរុបចំនួន ២៥គីឡូក្រាម ចូលបឹងធម្មជាតិ ៕
អត្ថបទ៖ តាតុងសែនជ័យ

