ព្រៃវែង​៖​ កម្ពុជាបណ្តេញជនជាតិវៀតណាម ៥៧នាក់ ពាក់ព័ន្ធអំពើខុសច្បាប់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ដេញជនជាតិវៀតណាមចំនួន ៥៧នាក់ (ស្រី ១៥នាក់) ចេញពីកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង បន្ទាប់ពីរកឃើញពាក់ព័ន្ធអំពើខុសច្បាប់ជាច្រើន។


ជនជាតិទាំងនេះ ត្រូវបានក្រុមស៊ើបអង្កេតចាប់ពីបណ្តាខេត្តផ្សេងៗ ក្នុងករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ជួញដូរបំពង់ខ្យល់សង្ស័យជា Happy Balloon លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) និងគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។

ការបណ្តេញជនជាតិវៀតណាមខាងលើនេះ ត្រូវបានអនុវត្តតាមនីតិវិធី ដោយសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ដែលបានបញ្ជូនឯកសារពាក់ព័ន្ធឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ការបន្ត៕

អត្ថបទ៖ចតុម្មុខ

Share.