រតនគិរី ៖ ស្ពានឈើឆ្លងអូរមួយកន្លែងបានបាក់ស្រុតទាំងស្រុង បន្ទាប់ពីមានគោយន្តច្នៃដឹកឈើមួយគ្រឿងព្យាយាមបើកឆ្លង បណ្តាលឱ្យបាក់ធ្លាក់ចូលក្នុងទឹកអូរ កាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរឡាំវិត ស្ថិតក្នុងឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។

តាមអាជ្ញាធរបានឱ្យដឹងថា ស្ពានឈើខាងលើប្រវែង៣០ម៉ែត្រឆ្លងអូរ ហើយ ពលរដ្ឋអ្នកស្រុកឆ្លងកាត់រាល់ថ្ងៃ បន្ទាប់ពីមានគោយន្តច្នៃដឹកឈើបើកឆ្លងកាត់ បានបាក់ស្រុតទាំងស្រុង។ ក្រោយពីបាក់ស្ពានឈើឆ្លងអូរក្នុងមូលដ្ឋានខាងលើ ខាងម្ចាស់គោយន្តសន្យាជួសជុលស្ពានឡើងវិញ៕

អត្ថបទ÷តាតុងសែនជ័យ

Share.