កំពង់ស្ពឺ ៖ បុរសម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀន ដុតផ្ទះម្តាយបង្កើត ឆេះរាលដល់ផ្ទះប្អូនបង្កើតមួយខ្នងទៀត ខូចខាតអស់ទ្រព្យសម្បត្តិ សមត្ថកុច្ចចុះទៅអន្តរាគមន៍ជួយពន្លត់ និងចាប់ឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្ដកំពង់ ស្ពឺ ។

ជនសង្ស័យឈ្មោះ សយ លីម ភេទប្រុ ស អាយុ៣៥ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន រស់នៅជាមួយម្តាយឈ្មោះ ទន់ ណាត អាយុ៦០ឆ្នាំ មុខរបរកសិករ នៅផ្ទះកើតហេតុ សង់ពីឈើលើ ថ្មក្រោម ទំហំ៦ម៉ែត្រx៧ម៉ែត្រ ។ ចំណែកប្អូនស្រីបង្កើតឈ្មោះ សយ និច អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅផ្ទះកើតហេតុ សង់ពីឈើលើ ថ្មក្រោម ទំហំ៦ម៉ែត្រx៧ម៉ែត្រ ។

តាមអ្នកភូមិបានឱ្យដឹងថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ហើយនៅវេលាម៉ោងខាងលើ ជនសង្ស័យបានដុតផ្ទះម្តាយ បណ្តាលឱ្យឆាបឆេះ ហើយរាលដល់ផ្ទះប្អូនស្រី ដែលនៅជាប់គ្នា រងខូចខាតអស់២ខ្នង និងសម្ភារៈ លុយកាក់ ឯកសារផ្សេងៗ ។

ហេតុការណ៍ខាងលើកើតឡើង កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.