ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួមទាំងសម្ភារ: ក្នុងនោះមួយចំនួនត្រូវបានអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរសនៅក្បែខាងនិងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបាញ់ពន្លត់។

ហេតុការគ្រោះអគ្គិភ័យខាងលើកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ ២០២៥ស្ថិតនៅលើផ្លូវ ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យហើយដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សេងហុយចេញពីផ្ទះកើតហេតុខាងលើយ៉ាងខ្លាំងរួចបង្កទៅជាអណ្ដាតភ្លើងឆាបឆេះរាលដាលពីផ្ទះមួយទៅផ្ទះមួយទៀតយ៉ាងសន្ធោរសន្ធៅ ភ្លាមៗពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នហើយក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់។

ករណីពន្លត់អគ្គិភ័យខាងលើនេះដែរ កម្លាំងជំនាញបានប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងក្នុងនោះដែរមិនមានអ្នកស្លាប់និងរបួសនោះទេ ពោលគឺខូចខាតផ្ទះពលរដ្ឋអស់ជាច្រើនខ្នងរួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនធំ។ ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ។

អត្ថបទ÷សេង សាវី

Share.