រថយន្ដក្រុងដឹកអ្នកដំណើរ ៤០កៅអី ដែលធ្វើដំណើរលើផ្លូវ ក្នុងខេត្តខាញ់ ហ័រ (Khanh Hoa) អំឡុងពេលភ្លៀងធ្លាក់ខ្លាំងត្រូវបានដុំថ្ម និងដីបាក់សង្កត់ពីលើរថយន្ដ បណ្ដាលឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត កាលពីយប់ថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tuoitre News នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ហេតុការណ៍នេះកើតឡើងនៅតំបន់ Khanh Le Pass នៅលើផ្លូវជាតិលេខ ២៧C ក្នុងខេត្ត Khanh Hoa ដោយបានកប់ឡានក្រុងដឹកអ្នកដំណើរធ្វើដំណើរពី Da Lat ទៅ Nha Trang។

បើតាមតំណាងមន្ទីរពេទ្យខេត្ត ខាញ់ ហ័រ (Khanh Hoa) បានឱ្យដឹងថា ជនរងគ្រោះ ៦នាក់ ក្នុងនោះមានបុរស ៣នាក់ ស្រ្តី ៣នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ខណៈមនុស្ស ១៩នាក់ទៀតបានរងរបួស និងកំពុងទទួលការព្យាបាលពីមន្ទីរពេទ្យ។

សូមជម្រាបថា រដូវវស្សា បានបង្កជាភ្លៀងធ្លាក់ខ្លាំងឥតឈប់ ធ្វើឱ្យទឹកជំនន់ និងមានការបាក់ដីជាច្រើនកន្លែងនៅក្នុងតំបន់ភ្នំរបស់ខេត្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបណ្ដាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ៕

ប្រភព៖ Tuoitre News

Share.