ដំណឹងដែលពលករកម្ពុជាម្នាក់ ជាយុវតីមានវ័យ១៨ឆ្នាំត្រូវបានយោធាឈុតខ្មៅថៃ រំលោភបំពាន ពេលធ្វើដំណើរត្រលប់មកកម្ពុជាវិញកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា នៅបណ្ដោយព្រំដែនកម្ពុជាថៃ កំពុងតែត្រូវបានសារព័ត៌មានថៃ និងអ្នកផលិតមាតិកាចូលរួមជួយបិទបាំង ហើយបំភ្លៃថាជាព័ត៌មានមិនពិត។ យ៉ាងណាមិញអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ បានចេញមកប្រតិកម្ម និងពន្យល់យ៉ាងលម្អិតពីសាច់រឿងពិតដែលបានកើតឡើងពិតប្រាកដ លើពលរដ្ឋកម្ពុជាស្លូតត្រង់ ពិសេសជាស្ត្រីថែមទៀតផង។


លោកបណ្ឌិត បានបកស្រាយយ៉ាងដូច្នេះ៖ «ការផ្សព្វផ្សាយរបស់បណ្ដាញសង្គមថៃ និងបណ្ដាញព័ត៌មានដែលបោះបង់ចោលវិជ្ជាជីវៈ ហើយថាករណីកម្លាំងប្រដាប់អាវុធថៃបានចាប់រំលោភបូកប្អូនស្រីដែលជាពលករវិលត្រឡប់មកកាន់កម្ពុជាវិញនោះ ថាវាគឺជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិត គឺកំពុងតែមួលបង្កាច់សភាពការណ៍ ហើយវាជាការបំភ្លៃការពិតទៅលើព័ត៌មានពិត ដែលកំពុងតែកើតឡើងពិតប្រាកដ និងផ្សព្វផ្សាយពិតប្រាកដចេញពីកម្ពុជាទៅទេ។ ហើយអ្វីដែលជាការពិតវានឹងបង្ហាញនៅពេលបន្តិចទៀត ក្រុមសមត្ថកិច្ចជំនាញចំណុះក្រសួងមហាផ្ទៃកំពុងតែបន្តធ្វើនីតិវិធីប្រមូលនូវព័ត៌មាន ប្រមូលនូវភស្តុតាង ធ្វើកោសល្យវិច្ច័យគ្រប់បែបគ្រប់យ៉ាងតាមលក្ខណៈបច្ចេកទេសនគរបាលវិទ្យាសាស្រ្ត ហើយនិងរៀបចំនីតិវិធីប្ដឹងជាផ្លូវការទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃខ្លួនឯងតាមរយៈស្ថានទូតថៃខ្លួនឯង និងអង្គការអន្តរជាតិដែលធ្វើការងារពាក់ព័ន្ធទៅនឹងបញ្ហាហិង្សាលើស្ត្រី ផ្លូវភេទ អាជីវកម្មការជួញដូរមនុស្ស ឬក៏ពលករចំណាកស្រុកជាដើមនេះ។»
លោកបណ្ឌិតបន្តថា ៖ «ហើយអ្វីដែលជាការប្រកាន់ភ្ជាប់របស់កម្ពុជាគឺប្រពៃណីខ្មែរ ទីមួយគឺសាមីខ្លួនជាប្អូនស្រីមិនអាចយកល្បែងថាគេមកចាប់រំលោភបំពានលើរូបរាងកាយ ជាពិសេសគឺព្រហ្មចារីរបស់ប្អូនបានជាដាច់ខាត ហើយកម្ពុជារឹតតែមិនមានគោលការណ៍នៃការបង្កើតមាតិកាក្លែងក្លាយ ហើយជាមាតិកាពាក់ព័ន្ធវប្បធម៌ប្រពៃណីរបស់ខ្មែរ ដែលធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ កុមារីខ្មែរនោះឡើយ។ វាមានតែក្រុមជ្រុលនិយមរបស់ថៃ មានតែក្រុមបណ្ដាញសង្គមរបស់ថៃនោះទេ ដែលតែងតែបង្កើតមាតិកាក្លែងក្លាយបំភ្លៃការពិត និងលាបពណ៌មកលើប្រជាជនកម្ពុជាមកលើកិត្តិយសរបស់កម្ពុជាមើលលើភាពពិតប្រាកនៃកម្ពុជា រួមទាំងមូលបង្កាច់ទៅលើបណ្ដាប្រទេសមួយចំនួនទៀតផង ដែលចូលមកស្វែងរកយុត្តិធម៌សច្ចភាពឲ្យកម្ពុជា។»
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបន្ថែមថា ៖ « យើងចង់បញ្ជាក់ត្រឡប់ទៅវិញថាការពិតវានឹងបង្ហាញនៅពេលបន្តិចទៀតនេះហើយអ្វីដែលខិតខំបំភ្លៃថាការផ្សព្វផ្សាយអំពីករណីកងកម្លាំងប្រដាប់អាវុធរបស់ថៃ ដែលបំបែកក្រុមពលករខ្មែរចេញជាពីរក្រុម គឺប្អូនស្រីទៅតែម្នាក់ឯង ហើយបង្ខំចាប់រំលោភបូកចំនួន ៧ នាក់នោះ វានឹងសបង្ហាញនៅពេលដ៏ខ្លីខាងមុខនេះ ហើយជាថ្មីម្ដងទៀតសុំឲ្យទទួលយកការពិតនេះជាបន្ទាន់ ហើយសមត្ថកិច្ចរបស់ថៃត្រូវតែស្វែងរកក្របួចកជនទាំង ៧នាក់នោះរួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀតយកមកផ្ដន្ទាទោសជាដាច់ខាត និងប្រកាសជាសាធារណៈ បើសិនជាថៃចង់បង្ហាញភាពស្អាតស្អំនិងបង្ហាញថាប្រទេសមានវប្បធម៌ និង ការទទួលខុសត្រូវហើយមួយទៀតភស្តុតាងវាអាចនឹងមានច្រើននៅលើផែនដីរបស់ថៃដែលមានតាំងពីស្ថានភាពជាក់ស្ដែងមានតាំងពីអ្នកដែលរួមមានកិច្ចការងារនៅទីនោះ មានទាំងពីរអាចកាមេរ៉ា ឬផ្កាយរណបដែលខ្លួនដាក់ជាដើមហូរហែនានា អ្វីដែលជាការមិនលំបាកគឺឆន្ទៈនៅក្នុងការស្វែងរកការពិត មិនមែនជាការគេចវេស មិនមែនជាការមួលបង្កាច់ការពិតចេញពីកម្ពុជានៅទេ។»

