កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ​ជម្រើសជាតិ​កម្ពុជា អាយុក្រោម១៧ ចំនួន ២៣នាក់​ដើម្បីត្រៀម​ទៅ​ដណ្តើម​ជើង​ឯក​ពានរង្វាន់ប្រចាំទ្វីប​ AFC U-17 Asian Cup qualificationដែលប្រទេស​កៀហ្ស៊ីស៊ីស្ថាន ទទួលជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះក្នុងពូល B ខណៈប្រកួតដំបូងរបស់កម្ពុជា ត្រូវប៉ះក្រុមប៉ាគីស្ថាន។

នេះជាសមាជិក U17 កម្ពុជា ចំនួន ២៣នាក់ ៖

ចំពោះពានរង្វាន់កម្រិតទ្វីប AFC U-17 Asian Cup qualification វគ្គជម្រុះក្នុងពូលគឺក្រុមកម្ពុជា ស្ថិតនៅពូល B ជាមួយ​ក្រុមជម្រើសជាតិយេម៉ែន, ឡាវ, ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន, ក្រុមកោះហ្គាម និង ប៉ាគីស្ថាន ខណៈការ​ប្រកួត​វគ្គជម្រុះនេះនឹងធ្វើឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សម្រាប់ពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៨៥ ពោល​គឺមាន​អាយុ​កាល​ជាង ៣៩ឆ្នាំហើយ ខណៈក្រុមយុវជនជប៉ុន ឈ្នះជើងឯងច្រើនជាងគេសរុប៤លើក កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, អារ៉ាប់ប៊ីសាអូឌីត, អូម៉ង់, អ៊ូសបេគីស្ថានបានចំនួន២លើក រីឯក្រុម​ជម្រើស​ជាតិ​កាតា, អ៊ីរ៉ុង, ថៃ និងអ៊ីរ៉ាក់ ឈ្នះ១លើកដូចគ្នា៕

Share.