ស្វាយរៀង ៖ អ្នកជាប់ទោសជនជាតិចិនគ្នា៥នាក់ នាំគ្នាធ្វើសកម្មភាពរត់ចេញពីតុលាការខេត្តស្វាយរៀង ព្រួតវាយលើសមត្ថកិច្ច សន្តិសុខ ព្យាយាមឡើងជិះរថយន្តមួយគ្រឿង រត់គេចទៅបាត់ដោយសុវត្តិភាព បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែវុច្ឆិកា ឆ្នាំ២០២៥ នៅតុលាកា ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា គេឃើញរថយន្ត សេរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA-0692 បើកទៅឈប់នៅខាងមុខតុលាកាខេត្តស្វាយរៀងតាំងពីពេលព្រលឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ ដោយកញ្ចក់ខ្មៅ ម៨នដឹងថាក្នុងរថយន្តមានគ្នាប៉ុន្មាននាក់ដែរ ម្យ៉ាងមិនចាប់អារម្មណ៍ផង លុះដល់វេលាម៉ោង៩ព្រឹក ថ្ងៃដដែល រថយន្តពន្ធនាគារដឹកអ្នកជាប់ទោស ចូលទៅក្នុងតុលាកា ស្រាប់តែផ្អើលឆោឡោ ដោយជនជាតិចិនគ្នា៥នាក់ បានរត់គេចចេញ ហើយត្រូវបានកម្លាំងសមត្ថកិច្ច សន្តិសុខ រារាំងចាប់ តែត្រូវបានក្រុមជនជាតិចិនព្រួតវាយលើកសមត្ថកិច្ច សន្តិសុខ ហើយរត់ឡើងជិះរថយន្ត មួយគ្រឿងដែលឈប់ចាំខាងមុខស្រាប់ បាញ់គម្រាមលើសមត្ថកិច្ច ហើយបើកគេចទៅបាត់ដោយសុវត្តិភាព ( នេះបើតាមពលរដ្ឋឃើញហេតុការណ៍តែប៉ុណ្ណោះ) ចំណែកខាងសមត្ថកិច្ច ពុំមានការបំភ្លឺឬបកស្រាយយ៉ាងណាឡើយ ព្រោះជាប់រវល់ ។

្រោយពីមានអ្នកជាប់ទោស ជាជនជាតិចិនរត់គេចចេញពីតុលាកា កម្លាំងសមត្ថកិច្ច មូលដ្ឋាន ទាំងនគរបាល អាវុធហត្ថ ចេញទៅអន្តរាគមន៍ កំពុងតាមស្វែងរកចាប់ខ្លួន ក្រុមរំដោះអ្នកទោស និងអ្នកទោស ដោយក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ ក្នុងចំណោមមក្ខពួកជាច្រើននាក់ទៀត។

Share.