ការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ ត្រៀមវិលមកវិញហើយ ដោយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនឹងមានការប្រកួតចំនួន៣គូបើកឆាក​សម្រាប់សប្តាហ៍ទី១។

កម្មវិធីប្រកួតសប្តាហ៍ទី១

គួរបញ្ជាក់ថា រដូវកាលឆ្នាំ២០២៥-២៦ ខុសប្លែកពីរាល់ឆ្នាំ ដោយក្រុមហ៊ុន Cambodian Premier League បានដាក់បញ្ចូលវិញ្ញាសាថ្មីមួយបន្លែមទៀតនោះគឺការប្រកួតលើទូរសព្ទដៃ (Mobile) ខណៈ២រដូវកាលកន្លងទៅមានតែ១វិញ្ញាសាតែប៉ុណ្ណោះ (Console) ។

ចំពោះរដូវកាលឆ្នាំ២០២៥-២៦ នៃការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) គឺមាន៩ក្រុមចូលរួមប្រកួត ស្របពេលដែលកីឡាតាមបណ្តាលក្លិបសរុបទាំងអស់គឺកើនឡើងដល់៣០នាក់ ប្រកួត​លើ២វិញ្ញាសា ទូរសព្ទដៃ និងដៃហ្គេម (Console + Mobile) ។

សូមរំឭកថា សម្រាប់​ការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) រដូវកាលទី១ឆ្នាំ២០២៣-២៤ និងរដូវ​កាល​ឆ្នាំ២០២៤-២៥ ​ម្ចាស់​ជើងឯក បាន​ទៅ​លើកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដោយកាលពីរដូវកាលទី១ បានយក​ឈ្នះ​លើក​កីឡាករ កីឡា​ករ មុត លី របស់ក្រុម​ព្រៃវែង ខណៈរដូវកាលឆ្នាំ២០២៤-២៥ កន្លងទៅបានយកឈ្នះលើកីឡាករ ខេម សុងហៃ របស់ក្រុមបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ៕

Share.