សិង្ហបុរី កក់កៅអីទៅលេង​ពាន​រង្វាន់ AFC Asian Cup ឆ្នាំ ២០២៧ បន្ទាប់ពីពី​មាន​ពិន្ទុខ្ពស់ជាងគេ​ ក្នុងពូល C  ខណ: ៤ពូលផ្សេងទៀត ដែលត្រូវប្រជែងយក ៤ក្រុមចុងក្រោយ ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ឆ្នាំ២០២៧ ដែរ​នោះ កំពុងប្រទាញប្រទង់គ្នា ក្នុងនោះមាន ហ្វីលីពីន យេម៉ែន ម៉ាឡេស៊ី ថៃ វៀតណាម តួកមេនីស្ថាន លីបង់ និង តាហ្ស៊ីគីស្ថាន។

បន្ទាប់ពីដណ្តើមបានកំពូលតារាងពូល C នៅវគ្គជម្រុះជុំទី៣ សិង្ហបុរី បានក្លាយជាក្រុមទី២០ ដែលទទួលបានកៅអីទៅលេងពាន​ Asian Cup ដែលរៀបចំនៅអារ៉ាប៊ីសាអូឌីត ឆ្នាំ២០២៧។ ទាំង៦ពូល ក្នុងវគ្គជម្រុះជើងឯកអាស៊ី ដែលក្នុងមួយពូលមាន៤ក្រុម មានតែមួយក្រុមកំពូលតារាងប៉ុណ្ណោះដែលទទួលបានសំបុត្រទៅវគ្គផ្តាច់ព្រ័ត្រ ស្របពេល៣ក្រុមហាលអាវ។

ក្រុមសរុបទាំង២៤ ដែលទទួលបានកៅអី AFC Asian Cup 2027 នៅ​ពេល​នេះ បាន​រកឃើញ​២០ក្រុម​រួច​រាល់​ហើយ មានម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត, អូស្ត្រាលី, អ៊ីរ៉ាក់, អ៊ីរ៉ង់, អ៊ូសបេគីស្ថាន, កាតា (ម្ចាស់ការពារជើងឯក), អេមីរ៉ាតអារ៉ាប់រួម, ជប៉ុន, កូរ៉េខាងត្បូង, អូម៉ង់, ប៉ាឡេស្ទីន, បារ៉ែន, ហ្ស៊កដានី, ចិន, ឥណ្ឌូណេស៊ី, កូរ៉េខាងជើង, កូវ៉ែត, កាហ្សាក់ស្ថាន, ស៊ីរី និងសិង្ហបុរី។

គួរ​បញ្ជាក់ថា សម្រាប់​ការ​ចាប់​ឆ្នោះ​ជុំ​ផ្ដា់ព្រ័ត្រពាន​រង្វាន់ AFC Asian Cup ឆ្នាំ២០២៧ នៅទឹកដីអារ៉ាប៊ីសាអូឌីត នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខេមេសា ឆ្នាំ២០២៦ ចែល​ចេញជា ៦ពូល ក្រុម​លេខ១និងលេខ២ និងក្រុមលេខ២ល្អ ៤ក្រុម ឡើងទៅកាន់​វគ្គ១៦ក្រុម ស្របពេល​ការប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៧ ខែមករា និង​រក​ឃើញ​ជើង​ឯក​នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៧៕

Share.