ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន បទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបណ្តោយផ្លូវលេខ២៣៤ហ្សិត ក្រុមទី១៣ ភូមិ០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ សែម វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ថុន ដាវីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ ទី៣ ឈ្មោះ ផន ភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ នគរបាលដកហូតបាន ថ្នាំញៀន១កញ្ចប់,ថង់សម្រាប់ច្រកថ្នាំញៀនចំនួន៥ ,ទូរស័ព្ទដៃចំនួន០២គ្រឿង ។

ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួននាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.